Home » » លោក កែម ឡី​​៖ មាន​១១​​ចំណុច​​ដើម្បី​​ចៀស​ផុត​​ពី​​អ​ណា​​និគម​​បែប​​ថ្មី​​របស់​​វៀតណាម​​មក​លើ​​កម្ពុជា​​

លោក កែម ឡី​​៖ មាន​១១​​ចំណុច​​ដើម្បី​​ចៀស​ផុត​​ពី​​អ​ណា​​និគម​​បែប​​ថ្មី​​របស់​​វៀតណាម​​មក​លើ​​កម្ពុជា​​

  
​សរសេរ​នៅលើ​ទំព័រ Facebook​ផ្លូវការ នៅ​ថ្ងៃ​ទី​១០ ខែ​មករា​ឆ្នាំ ២០១៥​នេះ​លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​លើកឡើង​ថា «ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ស្រេច​ឃ្លាត និង​រង់ចាំ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ឆ្ពោះទៅរក​យុត្តិធម៌​សង្គម ភាព​រីកចម្រើន​តាមរយៈ​ការផ្លាស់ប្តូរ​វប្បធម៌​បុគ្គល វប្បធម៌​ស្ថាប័ន ភាពជា​អ្នកដឹកនាំ​ល្អ និង​របៀប​ដឹកនាំ​ប្រកប​ដោយ​ការចូល​រួម​ តម្លាភាព គណ​នេយ្យ​ភាព​ និង ប្រជាធិបតេយ្យ​ពិតប្រាកដ​»។​

​លោក កែម ឡី បន្តថា «ប៉ុន្តែ​កន្លងមក ពលរដ្ឋ​តែងតែ​ផ្តល់​ក្តីសង្ឃឹម​ទៅលើ​បុគ្គល​ជិះសេះ​សម្នាក់ ដែល​មាន​វិជ្ជា​គុណ​ខ្ពស់ និង​ប្រាជ្ញា​ឈ្លាស់វៃ​បំផុត​លើសគេ ជួយ​ពលរដ្ឋ និង​សង្គ្រោះ​ប្រទេស​ជាតិ​ទៅ​វិញ​។ ជា​ទ្រឹស្តី និង​ការអនុវត្ត​ន៏​ជាក់ស្តែង​ក្នុង​សង្គម​ប្រជាធិបេត្យ ការផ្លាស់ប្តូរ​មួយ​ជា​វិជ្ជមាន ឆាប់រហ័ស និរន្ត​ភាព មាន​សមធម៌ សមភាព​សេដ្ឋកិច្ច មាន​យុត្តិធម៌ និង​មាន​​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ លុះត្រា​ណា​តែ​ពលរដ្ឋ​ច្រើន​រូប​មាន​ព័ត៌មាន (​តាមដាន​ព័ត៌មាន​) សមត្ថភាព​(​ចំណេះដឹង បទពិសោធ​ន៏ និង​អ​កប្ប​កិរិយា​ល្អ​) គិត​បែប​ស៊ីជម្រៅ សេរីភាព​គំនិត មាន​ភាព​សកម្ម និង​ជា​ពលរដ្ឋ​ប្រជាធិបតេយ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​គ្រប់​ទិដ្ឋភាព​សង្គម​ទាំង​សេដ្ឋកិច្ច នយោបាយ សង្គមកិច្ច​ក្នុង​គោលបំណង​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស ស្ថាប័ន និង​ថ្នាក់​ដឹកនាំ​រដ្ឋ​មាន​ការទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​យ៉ាងពិត​ប្រក​ដ»

​អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា​ដដែល​រូបនេះ បាន​សង្កត់ធ្ងន់ថា «ក្តីសង្ឃឹម​តែ​ម្យ៉ាង​គត់​ដែល​សង្គម​ខ្មែរ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន យ៉ាង​ឆាប់រ​ហ័យ ចៀសផុត​ពី​អ​ណា​និគម​បែប​ថ្មី​របស់​យួន ការពារ​បាន​បូរណៈភាព​ទឹកដី និង​ពលរដ្ឋ​គ្រប់រូប​រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ​នោះ​រួមាន​១១​ចំណុច​ខាង​ក្រោម​៖

១. ពលរដ្ឋ​គ្រប់រូប​បន្ត​តាមដាន​ព័ត៌មាន និង​ចូលរួម​គ្រប់​សកម្មភាព​សង្គម​បន្តទៀត​តាមរយៈ​ប្រព័ន្ធ​សង្គម និង​ដោយ​ផ្ទាល់​។​

២. ចូលរួម​ជា​សមាជិក​សកម្ម​ក្នុង​បណ្តាញ​សង្គម​នានា​ដូច​ជា​បណ្តាញ យុវជន ជនជាតិដើម​ភាគតិច សហគមន៍​ព្រៃឈើ នេសាទ សមាគមន៍​កសិករ កម្មករ សហ​ជិព អាជីវករ ព្រះសង្ឃ ។​ល​។​

៣. បន្ត​តាមដាន​អ្នកនយោបាយ អ្នក​ដឹកនាំ​រដ្ឋ ថា​តើ​ពួកគាត់​ជា​បុគ្គល​ប្រជាធិបតេយ្យ ឬ​អត់ ឬ​ពួក​គាត់​មាន​ភាពជា​អ្នកដឹកនាំ​ល្អ​ទេ ពួកគាត់​មាន​សមត្ថភាព​ខ្ពស់​ទេ សារ​នយោបាយ​ឬ​ពាក្យ សម្តី​និង​ការអនុវត្ត​ន៏​របស់​ពួក​គាត់​ដូច​គ្នា​ឬទេ និង​តាមដាន​ភាពស្មោះត្រង់ និង​សុច្ចរិត​របស់​ពួកគាត់​ខ្ពស់​ដែរឬទេ​។​

៤. តាមដាន​គោលនយោបាយ និង​សារ​នយោបាយ​របស់​ពួកគាត់​មាន​ភាពត្រឹមត្រូវ​កម្រិត​ណា និង​អាច​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ដែរឬទេ និង​ដោយ​វិធី​ណា​។​

៥. តាមដាន​ថ្នាក់ដឹកនាំ​នយោបាយ គណបក្ស និង​ថ្នាក់​ដឹកនាំ​រដ្ឋ ថា​តើ​ពួកគាត់​មាន​ភាព​ស្អាតស្អំ​ដែរឬទេ មាន​អំពើ​ពុករលួយ​ឬទេ មាន​និយម​សាច់ញាតិ​ដែរឬទេ និង​ពួក​គាត់​គិតតែ​ប្រយោជន៏​គ្រួសារ ឬ​កូនៗ​គាត់​ដែរ​ឬទេ​។​

៦. ពលរដ្ឋ​គ្រប់​រួប​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត តាមដាន​បញ្ជីរ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា​ក្នុង​ការជ្រើសរើស​គណបក្ស​ណា​ដែល​មាន​គោលការណ៍​ប្រជាធិបតេយ្យ អនុវត្ត​ប្រជា​ធិប​តេយ្យ​​ផ្ទៃក្នុង​បក្ស និង​ដែល​ជា​ក្តីសង្ឃឹម​ក្នុង​ការផ្លាស់ប្តួរ និង​មិន​មាន​ហានិភ័យ​ពេល​ខ្លួន​ទៅ​ដឹកនាំ​តាម​លំនាំ​ផ្តាច់ការ​នោះ​។​លើសពីនេះទៅទៀត ពលរដ្ឋ​គ្រប់រូប​ចូលរួម​ធ្វើ​ជា​ពលរដ្ឋ​ល្អ មាន​សីលធម៌ សុជីវធម៌​ខ្ពស់ មិន​ប្រព្រឹត្ត​អំពើ​ពុក​លួ​យ មិន​បំផ្លាញ​ធនធានធម្មជាតិ មិន​ប្រើប្រាស់​អំពើហិង្សារ​ទៅលើ​ជន​រួម​ឈាម និង​ជនជាតិ​ដ៏​ទៃ​។​

៧. ពលរដ្ឋ​គ្រប់រូប​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ជីវភាព​នយោបាយ​ទាំងអស់គ្នា​(​ពលរដ្ឋ​ម្នាក់​ជា​អ្នកនយោបាយ​ម្នាក់​)​ក្នុង​ចលនា​នយោបា​យក្តី ចលនា​មហាជន​ក្តី និង​ចលនា​គណបក្ស​នយោបា​យក្តី​។

៨. ពលរដ្ឋ​គ្រប់រូប​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​កែប្រែ​ទម្លាប់​មិនល្អ ភាពជា​អ្នកដឹកនាំ​មិនល្អ និង​វប្បធម៌​នយោបាយ​មិន​ល្អ​របស់​ថ្នាក់ដឹកនាំ​នយោបាយ​បច្ចុប្បន្ន​។​

៩. ពលរដ្ឋ​គ្រប់​រួប​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ចលនា និង​កម្លាំង​មហាជន​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​ក្នុង​គោលដៅ​រួម​គឺ​សង្គម​មួយ​មាន​ការរីកចម្រើន ប្រទេស​ជាតិ​រក្សា​បាន​បូរណៈភាព​ទឹកដី និង​មាន​អធិបតេយ្យភាព​ពេញលេញ សង្គម​មាន​យុត្តិធម៌ គ្មាន​អំពើ​ពុករលួយ និង​ពលរដ្ឋ​គ្រប់រូប​រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ​ពិតប្រាកដ ។​

១០. តាមដាន និង​ផ្តល់​សេចក្តីទុកចិត្ត​លើ​គណបក្ស​នយោបាយ​ណា​ដែល​មាន​គោលនយោបាយ​ដោះស្រាយ​ជន​អន្តោ​ប្រវេ​សន្ត​វៀតណាម​សមស្រប និង​មាន​ប្រសិទ្ធិភាព​(​ពលរដ្ឋ​ត្រូវ​ចេះ​ពិនិត្យ ពិភា​ក្សា និង​ពិចារណា​លើ​យន្តការ​ដោះស្រាយ​ជន​អន្តោ​ប្រវេ​សន្ត​វៀតណាម ថា​តើ​សមស្រប​ទេ​?​មាន​ប្រសិទ្ធិភាព​ទេ​? និង​អាចទៅរួច​ទេ​?​ពីព្រោះ​រឿងនេះ​ជា​អាយុជីវិត​ជាតិ​ទាំងមូល​)​។​

១១. ពលរដ្ឋ​ត្រូវ​មើល​គោលនយោបាយ​របស់​គណ​បក្ស​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន និង​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ល្អ និង​មាន​ប្រសិទ្ធិភាព​រួចផុត​ពី​អ​ណា​និគម​ន៍​បែប​ថ្មី និង​រួម​ផុត​ពី​ការបាត់បង់​ទឹក​ដី​​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​(​ពលរដ្ឋ​ត្រូវ​ពិនិត្យ ពិភាក្សលើ​បញ្ហា​នេះ​ឲ្យ​ម៉ត់ចត់ និង​ស៊ីជម្រៅ​បំផុត​ព្រោះ​ជា​រឿង​ជាតិ​ទាំងមូល​)​។​ពលរដ្ឋ​មាន​សមត្ថភាព​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​ពេញលេញ​នាំ​មក​​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​យ៉ាង​ឆាប់រ​ហ័យ»​
(ដោយ៖គួន សំបូរ)

0 comments:

Post a Comment

khmer pic

សូមអរគុណដែរចូលទស្សនាគេហ៏ទំព័រយើង
Powered by Blogger.

khmer

make money

Video Of the Day

Facebook

 
Copyright © 2015 k
Distributed By Blogger Template